ក្រុមហ៊ុន Honda បានប្រកាស់ដាក់លក់ម៉ូតូ Honda PCX សេរីថ្មី ដែលមានកម្លាំង 125cc ក្នុងតម្លៃត្រឹមតែ 3ពាន់ដុល្លាជាងប៉ុណ្ណោះ
ថ្មីៗនេះក្រុមហ៊ុន NCX Honda បានបញ្ចេញម៉ូតូសេរីថ្មី លេចធ្លោលើសគេជាមួយ PCX125 ស៊េរីថ្មី បង្ហាញពីរសនិយមរបស់អ្នកប្រកបដោយភាពជឿជាក់ តាមរយៈចង្កៀងខាងមុខរាងអក្សរ V ដ៏ប្លែក ជាមួយនឹងការរចនាថ្មីយ៉ាងផ្ចិតផ្ចង់។ កម្លាំងម៉ាស៊ីន 125cc eSP+ ផ្តល់នូវដំណើរការប្រកបដោយទំនុកចិត្តគ្រប់ទិសទី។
កុងទ័រប្រភេទ Digital LCD បង្ហាញរាល់ព័ត៌មានលម្អិតនីមួយៗបានយ៉ាងច្បាស់ល្អ ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរដោយអាចផ្តោតលើការបើកបរនៅលើដងវិថីគ្រប់ស្ថានភាពផ្លូវ។
កាន់តែងាយស្រួល ! មកជាមួយសោរ ឆ្លាតវៃជំនាន់ចុងក្រោយចំនួន ២ គ្រាប់ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោរ សុវត្ថិភាពខ្ពស់។
ចង្កៀងមុខ! រចនារាង V-shape បំពាក់ដោយ LED ជំនាន់ចុងក្រោយជាមួយប្រព័ន្ធបើកភ្លើងស្វ័យប្រវត្តិ ( AHO ) ផ្តល់នូវពន្លឺភ្លឺច្បាស់ល្អបង្កើនសុវត្ថិភាពទ្វេរដង។ ម៉ាស៊ីន125cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់4 និងប្រព័ន្ឋប៊ិចសាំង PGM-FI
ជាមួយប្រព័ន្ធបើកភ្លើងស្វ័យប្រវត្តិ ( AHO ) ផ្តល់នូវពន្លឺភ្លឺច្បាស់ល្អបង្កើនសុវត្ថិភាពទ្វេរដង។ ម៉ាស៊ីន125cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់4 និងប្រព័ន្ឋប៊ិចសាំង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរក្នុងក្រុងឬ ទីឆ្ងាយៗ កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ និងជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។







